ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកពី «ផលវិបាកនៃសង្គ្រាម US-Israel & Iran» ខាងក្រោមនេះ ជាការសរុបត្រួសៗ ហើយអាចមានលើសពីនេះ
១- ប្រេងឡើងថ្លៃ។ តំបន់ខ្លះអាចប្រឈមការខ្វះប្រេង
២- សេដ្ឋកិច្ចធ្លាក់ចុះ
៣- ទីផ្សារហិរញ្ញវត្ថុបាត់លំនឹង
៤- វិស័យទេសចរណ៍ធ្លាក់ចុះ
៥- មេដឹកនាំអ៊ីស្រាអែល ឆ្លាតក្នុងការទាញ US ឱ្យចូលក្តារអុកសង្គ្រាមជាមួយ ដើម្បីកម្ចាត់សត្រូវរបស់ខ្លួន
៦- លោក ដូណាល់ ត្រាំ ធ្លាក់ចុះប្រជាប្រិយភាព ក្នុងសង្គ្រាមមួយដែល US មានភាពមិនជាក់លាក់
៧- ក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលទើបចាប់កំណើត ស្ថិតក្នុងស្ថានភាពអន្តរាយ
៨- បង្កើតឱកាសឱ្យមហាអំណាច និងបណ្តាប្រទេសខ្លះ ពិចារណា Re-grouping សម្ព័ន្ធមិត្តរបស់ខ្លួនឡើងវិញ
៩- នេះមិនទាន់គិតដល់ការស្លាប់មនុស្ស ការខាតបង់ថវិកា ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ថសង្គមសេដ្ឋកិច្ច របស់ប្រទេស ដែលជាប់ដៃក្នុងសង្គ្រាម រួមទាំងការបន្តធ្វើឱ្យរេចរិលនិងដួលរលំប្រព័ន្ធស្ថាប័នដែលទ្រទ្រង់សណ្តាប់ធ្នាប់ពិភពលោក នោះផង៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច