ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦ យុទ្ធនាការ បង្ក្រាប បទល្មេីស ឆបោកតាម អនឡាញ ដែលដឹកនាំដោយ លោកឧត្ដមសេនីយ៍ឯក ជីវ ផល្លី និង លោកឧត្ដមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ កំពុងឡោមព័ទ្ធ អាគារអនឡាញ ស្ថិតនៅផ្លូវលេខ៥៩ ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួន មនុស្សរាប់រយនាក់មានច្រេីន ជនជាតិ ។
ការ បង្ក្រាប បទល្មេីស ឆបោកតាម អនឡាញ គឺ ជា ការ ប្ដេជ្ញាចិត្តដ៏មោះមុត របស់ រាជ រដ្ឋាភិបាល ដេីម្បី លុបបំបាត់ មិនអោយ មាន បទល្មេីសនេះ កេីតឡេីង នៅលេីទឹកដីកម្ពុជា៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច