ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តកុងតឺន័របត់ឆ្វេងឆ្លងផ្លូវលេីសល្បឿនកំណត់បានក្រឡាប់ផ្ងារជេីងរងការខូចខាត តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវក្រវាត់ទី៣ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភំ្នពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តកុងតឺន័រធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីតហេីយបានបើកឡេីងផ្លូវក្រវាត់ក្រុងទី៣ដោយបួងចង្កូតបត់ឆ្វេងលឿនពេកធ្វេីឱ្យរថយន្តក្រឡាប់ផ្ងារជេីងតែសំណាងល្អដែលមិនប៉ះពាល់ដល់អ្នកផ្សេង។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យជាក់ស្តែងដោយឃេីញថាមិនប៉ះពាល់ដល់សម្បត្តិរដ្ឋនិងឯកជនក៏សម្រេចអោយម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច