យន្តហោះយោធា An-26 របស់រុស្ស៊ីមួយគ្រឿងបានធ្លាក់នៅ Crimea ដោយសម្លាប់មនុស្សទាំង ២៩ នាក់នៅលើយន្តហោះ ដែលគេជឿថាបណ្តាលមកពីបញ្ហាបច្ចេកទេស។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃនេះថា “យន្តហោះដឹកជញ្ជូនយោធា An-26 បានបាត់បង់ការទាក់ទងនៅម៉ោង ៦ ល្ងាច ម៉ោងនៅទីក្រុងមូស្គូ ខណៈពេលកំពុងហោះហើរតាមកាលវិភាគលើ Crimea”។
សារព័ត៌មាន TASS ដោយផ្អែកលើក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាកាលពីថ្ងៃទី៣១ ខែមីនា នៅម៉ោង១៨៖០០នាទី (ម៉ោងនៅទីក្រុងមូស្គូ) យន្ដហោះយោធា Antonov-26 បានដាច់ការទាក់ទង អំឡុងហោះហើរពីលើឧបទ្វីបគ្រីមៀ។
ក្រសួងការពារជាតិរុស្ស៉ីបន្ថែមទៀតថាក្រុមអ្នកជួយសង្រ្គោះ និងតាមស្វែងរក បានកំណត់ទីតាំងធ្លាក់របស់យន្ដហោះ Antonov-26 ហើយបើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បុគ្គលិកធ្វើការនៅលើយន្ដហោះ៦នាក់ និងអ្នកដំណើរ២៣នាក់ដែលជិះនៅលើយន្ដហោះយោធានេះបានស្លាប់។
ក្រសួងមិនបានបញ្ជាក់ឱ្យច្បាស់ថាតើមានមនុស្សប៉ុន្មាននាក់ជិះនៅលើយន្ដហោះដែលបានធ្លាក់នោះទេ ហើយក៏មិនបាននិយាយពីអ្នកនៅរស់រានមានជីវិតមនុស្សនោះដែរ ខណៈមូលហេតុបឋម ដែលធ្វើឱ្យយន្ដហោះនេះធ្លាក់គឺបណ្ដាលមកពីបញ្ហាបច្ចេកទេស៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច