ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីហិង្សា (យកកាំបិតបុ័ងតោកាប់បណ្តាលឱ្យរងរបួស) ប្រព្រឹត្តបទល្មើសនៅចំណុចភូមិ១៦ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ សួន សុជាតិ ហៅ អាវ៉េវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច