ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ជួបសន្ទនាជាមួយព្រះអង្គម្ចាស់ Khaled ព្រះរជ្ជទាយាទអាប៊ូដាប៊ីនៃអេមីរ៉ាតអារ៉ាប់រួម

ចែករំលែក៖

អន្តរជាតិ ៖ ព្រឹកថ្ងៃទី១៤ ខែមេសា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះអង្គម្ចាស់Khaledព្រះរជ្ជទាយាទអាប៊ូដាប៊ីនៃអេមីរ៉ាតអារ៉ាប់រួមដែលកំពុងធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

លោកXi Jinpingបានលើកឡើងថា អេមីរ៉ាតអារ៉ាប់រួមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិនជានិច្ចកាល ភាគីចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយអេមីរ៉ាតអារ៉ាប់រួម។បច្ចុប្បន្ន បម្រែបម្រួលពិភពលោក បម្រែបម្រួលយុគសម័យនិងបម្រែបម្រួលប្រវត្តិសាស្ត្រកំពុងលាតចេញតាមរបៀបដែលមិនធ្លាប់មាន សង្គមមនុស្សជាតិប្រឈមមុខនឹងជម្រើសជាប្រវត្តិសាស្ត្រ គឺសន្តិភាពឬសង្គ្រាម សាមគ្គីគ្នាឬការប្រឈមមុខដាក់គ្នា ការអភិវឌ្ឍឬការដើរថយក្រោយ។ក្នុងនាមជាសមាជិកសំខាន់នៃសកលខាងត្បូង ប្រទេសចិននិងអេមីរ៉ាតអារ៉ាប់រួមត្រូវតែពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយចិន-អេមីរ៉ាតអារ៉ាប់រួមដែលកាន់តែរឹងមាំ ធន់និងរស់រវើក។

ជាការឆ្លើយតប ព្រះអង្គម្ចាស់Khaledបានមានបន្ទូលថា អេមីរ៉ាតអារ៉ាប់រួមយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិន។យើងនឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឱ្យវិវឌ្ឍទៅមុខ និងត្រួសត្រាយអនាគតកាន់តែទូលំទូលាយ៕

ប្រភព ៖ (CCFR)


ចែករំលែក៖