ភ្នំពេញ៖ បុរសម្នាក់បានឡេីងលេីជណ្តេីរផ្សារដែកមិនប្រយ័ត្នក៏ត្រូវខ្សែភ្លេីងឆក់បណ្តាលឱ្យធ្លាក់ចុះមកក្រោមស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អេីលកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ នៅភូមិ ព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ វង្ស ម៉ាប់ ភេទប្រុស អាយុ៦៤ឆ្នាំ មានកូនចំនួន៣ នាក់ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានឡេីងលេីជណ្តេីរដេីម្បីផ្សារដែកនៅក្នុងផ្ទះខណៈកំពុងផ្សារក៏ប៉ះខ្សែភ្លេីងដែលដាច់រលាត់បណ្តាលឱ្យឆក់ធ្លាក់ពីលើជណ្តេីរស្លាប់ភ្លាមៗ ។
ប្រភពដដែលបានបន្តថា ភ្លាមនោះប្រពន្ធកូនឃេីញដោយមិនអស់ចិត្តក៏បញ្ជូនទៅមន្ទីរពេទ្យ តែគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ទេីបដឹកយកមកផ្ទះធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច