ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្វាយចេកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនឹងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២៦កម្លាំងនគរបាលស្រុកស្វាយចេកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរហ្នឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវលំខាងជើងវត្តតាផូ ស្ថិតក្នុងភូមិព្រេចកី ឃុំតាផូ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។

លោកវរៈសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២៦ វេលាម៉ោង ១១ និង ៣០ នាទីព្រឹក លោកបានចាត់តាំងឲ្យលោកវរសេនីយ៍ទោដា រតនៈ អធិការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំកម្លាំងជំនាញនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាផូនិងឃុំផ្គាំ ចុះល្បាតត្រួតពិនិត្យនៅចំណុចខាងជើងវត្តចម្ងាយប្រហែល ៤០០ ម៉ែត្រ ស្ថិតក្នុងភូមិព្រេចកី ឃុំតាផូបានប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះឈឿន ឈាន ភេទប្រុស អាយុ ៤២ ឆ្នាំនៅភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេរកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន៣ថង់តូច បំពង់កែវសម្រាប់ជក់ ១ទូរសព្ទដៃ ១គ្រឿង នឹងធ្វើតេស្តកសារធាតុញៀនវិជ្ជមាន(+) បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវិធីបន្ត ៕


ចែករំលែក៖