ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបអគារទីតាំង Online Scams ២កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់មនុស្សជាង ៣០០នាក់

ចែករំលែក៖

ទីក្រុងប៉ោយប៉ែត ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបអគារទីតាំង Online Scams ២កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់មនុស្សជាង ៣០០នាក់, សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ការរត់ចេញរបស់ឧក្រិដ្ឋជន រត់បុកចេញយ៉ាងប្រសេកប្រសាច។

សូមបញ្ជាក់ថា ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបអគារទីតាំងប្រព្រឹត្តបទល្មើស Online Scams ២កន្លែង នៅនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនមនុស្សជាង៣០០នាក់ (ភាគច្រើនជនបរទេស)។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

នៅថ្ងៃនេះ សមត្ថកិច្ចបានអះអាងថា កម្លាំងសមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ស្កាត់ការសម្រុករត់ចេញពីទីតាំងរបស់ក្រុមឧក្រិដ្ឋជន។ ក្នុងនោះកម្លាំងជំនាញ បានឃាត់ខ្លួនមនុស្សជាង៣០០នាក់ និងរកហូតបានវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀតផងដែរ ។

សូមគាំទ្រប្រតិបត្តិការបង្ក្រាបបទល្មើសទាំងនេះ ព្រោះកើតមានយ៉ាងដុះស្នឹមទៅហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖