ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams និងគ្រឿងញៀន នៅផ្ទះសំណាក់យីហោ «លីហ្សា» ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៦នាក់ និងដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពក្រុងបាវិត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យផ្ទះសំណាក់មួយកន្លែងឈ្មោះ «លីហ្សា» មាន៣ ជាន់ ស្មើ២២បន្ទប់ ស្ថិតនៅភូមិបាវិតកណ្តាល ក្រុងបាវិត ដោយសង្ស័យមានសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងគ្រឿងញៀន ព្រមទាំងការស្នាក់នៅប្រមូលផ្តុំជនបរទេស។

ប្រតិបត្តិការនេះដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោកចាន់ វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ដែលជាលទ្ធផលត្រួតពិនិត្យរកឃើញជនបរទេស១៦នាក់ ក្នុងនោះវៀតណាម ១៥នាក់។

សមត្ថកិច្ចបានដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖ កុំព្យូរទ័រ All in one ៣០ គ្រឿង, ទូរស័ព្វក្រុមហ៊ុន១៥គ្រឿង និងទូរសព័្វផ្ទាល់ខ្លួន ១៦គ្រឿង ម៉ាក iPhone, តុសម្រាប់ភ្ជាប់កុំព្យូរទ័រ ៤២, គ្រែ៦៤, ដំបងជ័រពណ៍ខ្មៅ១។ ចំពោះជនបរទេស គ្មានលិខិតឆ្លងដែន៥នាក់។

ចំពោះជនពាក់ព័ន្ធទាំងអស់រួមទាំងវត្ថុតាង ក្រៅពីនេះត្រូវបាននាំយកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ជាមួយគ្នានេះ ក្រុមការងារសម្រេចបិត Silk ទីតាំងផ្ទះសំណាក់លីហ្សាទាំងមូល ដើម្បីបន្តនីតិវិធីផងដែរ៕


ចែករំលែក៖