ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជការឯកភាពខេត្តកោះកុង ឃាត់ខ្លួនជនបរទេស១៧នាក់ ក្នុងករណីចុះបង្ក្រាប Scam Online នៅផ្ទះសំណាក់ « PS» នៅក្រុងខេមរភូមិន្ទ

ចែករំលែក៖

ខេត្តកោះកុង៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកោះកុង ក្រោមការសម្របសម្រួលពីតំណាអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបបទល្មើស Scam Online នៅផ្ទះសំណាក់ «PS» ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ដោយឃាត់ខ្លួនជនបរទេស១៧នាក់ (ស្រី៥នាក់) រួមមាន៖ ជនជាតិចិន (១៤នាក់) និងមីយ៉ាន់ម៉ា (៣នាក់)។

តាមប្រភពព័ត៍មានបឋមនៅទីតាំងខាងលើនេះ បានឱ្យដឹងថា ក្រៅពីការឃាត់ខ្លួនជនបរទេសទាំង១៧នាក់ កម្លាំងសមត្ថកិច្ចបានដកហូតរថយន្តមួយគ្រឿងម៉ាក GAC ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-8129 ហើយពេលឆែកក្នុងរថយន្ត កម្លាំងសមត្ថកិច្ចបានរកឃើញសម្ភារមួយចំនួន រួមមាន៖ Laptop, Tablets, ទូរសព្ទ និងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្នសម្រាប់ជនបរទេសទាំង១៧នាក់ ត្រូវសមត្ថកិច្ចយកទៅសួរនាំដើម្បីចាត់ការបន្តទៀត៕

ដោយ៖តារា


ចែករំលែក៖