ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន៖ «ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី»នៅកម្ពុជាមានការធ្លាក់ចុះ ខណៈ«ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី» កើនឡើងរហូតដល់៩០០អង្គភាព

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍របស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនៅកម្ពុជាមានការថយចុះ មកត្រឹមចំនួន ៦៧៥ ខណៈប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ដែលមានគេហទំព័រ ទូរទស្សន៍ ឌីជីថល ទូរទស្សន៍អនឡាញ ប្រព័ន្ធ OTT ផ្កាយរណប មានការកើនឡើងមានចំនួន ៩០០។ បើប្រៀបធៀបនឹងឆ្នាំ២០២៤ មានការ ធ្លាក់ចុះចំនួន ៦៨ អង្គភាពហើយភាគច្រើនគឺជាប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី។

របាយការណ៍ដដែល បានបញ្ជាក់ពីបច្ចុប្បន្នភាព ចាប់ពីឆ្នាំ២០២៥ ដល់ត្រីមាសទី១ ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីសរុបមានចំនួន ១ ៥៧៥ ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី រួមមានវិទ្យុ ទូរទស្សន៍ រោងពុម្ព កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រមានចំនួន ៦៧៥ និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី រួមមាន គេហទំព័រ ទូរទស្សន៍ ឌីជីថល ទូរទស្សន៍អនឡាញ ប្រព័ន្ធ OTT ផ្កាយរណបមានចំនួន ៩០០។ បើប្រៀបធៀបនឹងឆ្នាំ២០២៤ មានការ ធ្លាក់ចុះចំនួន ៦៨ អង្គភាពហើយភាគច្រើនគឺជាប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី។

របាយការណ៍ដដែល បានបន្តថា ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី មានការថយចុះ គឺដោយសារតែមូលហេតុការធ្លាក់ចុះនៃចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងកង្វះហិរញ្ញវត្ថុ ទ្រទ្រង់ប្រតិបត្តិការ។ ការធ្លាក់ចុះចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មដោយសារតែនិន្នាការពលរដ្ឋបានងាកទៅ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល៕

ដោយ៖តារា


ចែករំលែក៖