ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិចិនឆ្លើយសំណួររបស់អ្នកកាសែតអំពីខ្លឹមសារយោធាក្នុង«សៀវភៅខៀវការទូតជប៉ុន»

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ៣០ ខែមេសា ក្នុងសន្និសីទកាសែតជាប្រចាំ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបសំណួររបស់អ្នកកាសែតអំពីខ្លឹមសារពាក់ព័ន្ធនឹងកងទ័ពចិនក្នុង « សៀវភៅខៀវការទូតជប៉ុន » ។ លោកបានថ្លែងថា ការដែលចាត់ទុកចិនជាលេសដើម្បីលាក់បាំងការប៉ុនប៉ងដ៏ខុសឆ្គងរបស់ខ្លួន ជាកលល្បិចដែលភាគីជប៉ុនប្រើជាញឹកញាប់។ ការដែលថាយន្តហោះយោធា «បានចូលទៅជិត» «ត្រូវរ៉ាដាបំភ្លឺ» សុទ្ធតែជារឿងដែលប្រឌិតនិងដឹកនាំដោយប្រទេសជប៉ុន។ កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីមិនសំដៅចំពោះភាគីទីបីនោះទេ គឺមានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ បើសិនជាជប៉ុនដើរលើមាគ៌ាខុសឆ្គងនៃយោធានិយមឡើងវិញ នោះចាំបាច់នឹងត្រូវវាយលុកតបតវិញជាមិនខាន៕

ប្រភព ៖ (CCFR)


ចែករំលែក៖