ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំណែនាំនៃវេទិការ Xiangshan ក្រុងប៉េកាំងប្រចាំឆ្នាំ២០២៦នឹងបើកធ្វើនៅថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែឧសភាខាងមុខនេះ

ចែករំលែក៖

អន្តរជាតិ ៖ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានអធិប្បាយឱ្យដឹងថា ពីថ្ងៃទី ៧ដល់ថ្ងៃទី ៩ ខែឧសភាខាងមុខនេះ កិច្ចប្រជុំណែនាំនៃវេទិការ Xiangshan ក្រុងប៉េកាំងប្រចាំឆ្នាំ២០២៦នឹងបើកធ្វើនៅប៉េកាំង ដែលនឹងអញ្ជើញមន្ត្រីការពារជាតិ អ្នកជំនាញ បញ្ញវន្តិ និងតំណាងប្រព័ន្ធសារព័ត៌មានចំនួនប្រហែល ១២០នាក់ដែលមកពីប្រទេសនិងអង្គការអន្តរជាតិប្រហែល ៣០ ចូលរួម។ កិច្ចប្រជុំនេះបានបើកធ្វើក្រោមប្រធានបទ « សន្តិសុខសកល ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» នឹងពិភាក្សាពីបញ្ហាមួយចំនួនដូចជា «សណ្តាប់ធ្នាប់អន្តរជាតិនិងការគ្រប់គ្រងតាមច្បាប់លើអន្តរជាតិ» , « បញ្ហាប្រឈមថ្មីនៃសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក» , «ការគ្រប់គ្រងហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផ្នែកយោធា » ជាដើម ព្រមនឹងរៀបចំសកម្មភាពផ្លាស់ប្តូរដើម្បីរំលឹកខួបឆ្នាំទី ២០ នៃការបើកធ្វើវេទិការXiangshan ក្រុងប៉េកាំងក្រោមប្រធានបទពិសេស « តួនាទីនៃវេទិការអន្តរជាតិក្នុងអភិបាលកិច្ចសន្តិសុខសកល»។

ក្រៅពីនេះ កិច្ចប្រជុំនេះក៏នឹងធ្វើការពិភាក្សានិងស្រាវជ្រាវពហុភាគី និងការសន្ទនាយ៉ាងស៊ីជម្រៅពហុភាគី ដើម្បីចូលរួមចំណែកជាតម្រិះប្រាជ្ញាក្នុងការកែលម្អអភិបាលកិច្ចសន្តិសុខសកល និងជំរុញការកសាងសណ្តាប់ធ្នាប់អន្តរជាតិដែលកាន់តែយុត្តិធម៌ និងសមហេតុផល ៕

ប្រភព ៖ (CCFR)


ចែករំលែក៖