ព័ត៌មានទាន់ហេតុការណ៍៖

ទុរេនទឹកឈូចាប់ផ្តើមប្រមូលផល ហើយក៏កំពុងមានភាពល្បីល្បាញ និងទាក់ទាញជាមួយឳជារសដ៏ឈ្ងុយឆ្ងាញ់របស់ភ្ញៀវជាតិនិងអន្តរជាតិ

ចែករំលែក៖

ខេត្តកំពត ៖ ស្របពេលដែលទុរេនទឹកឈូចាប់ផ្តើមប្រមូលផល ! លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានណែនាំឲ្យអាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ទុរេនឲ្យមានសុចរិតភាព ទាក់ទងជាមួយប្រភពដើមនៃទុរេន។

ជាមួយគ្នានេះដែរ លោកក៏បានចាត់ឲ្យអធិការនគរបាលស្រុក មានវិធានការ ចំពោះការនាំចូលទុរេនពីបរទេសដោយខុសច្បាប់ដោយមិនលើកលែង។

ករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងក្នុងមូលដ្ឋានស្រុកត្រូវចាត់វិធានការចំពោះអ្នកលក់ដូរ ឬអាជីវករណាដែលមានភាពទុច្ចរិតមិនស្មោះត្រង់។

ឆ្លៀតឳកាសនេះ លោកអភិបាលក៏បានអំពាវនាវឲ្យគាំទ្រផលិតផលរបស់ខ្មែរ ជាពិសេសរដូវទុរេនទុំនាពេលនេះ៕

ដោយ ៖ សិលា


ចែករំលែក៖