ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ‎កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួនមនុស្សបានចំនួន០១នាក់។

‎ ‎សមត្ថកិច្ចបន្តថា៖ អនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥និង២០នាទី លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលរដ្ឋបាលអូរជ្រៅ  ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានទទួលព័ត៌មានពីប្រជាពលរដ្ឋគាត់បានរាយការណ៍មកការិយាល័យជំនាញ បន្ទាប់មកសមត្ថកិច្ចយើងបានដាក់កម្លាំងឃ្លាំមើលរហូតឈានដល់ការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ធិន  ស៊ិនដេត បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជនជាតិខ្មែរ ដែលមានឈ្មោះដូចខាងក្រោម ÷

‌‎១/-ឈ្មោះ ហាក់ គឹមប៉ូយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។

‎សម្ភារៈ និងវត្ថុតាងចាប់យករួមមាន ៖

-ថ្នាំកញ្ចប់ពណ៌ស្វាយរូបសេះ Porsche ចំនួន១១កញ្ចប់

‎-ថ្នាំកញ្ចប់ពណ៌បៃតងរូបសេះ Porsche ចំនួន០៧កញ្ចប់

‎-ថ្នាំកញ្ចប់ពណ៌ត្រាវ KUKUBIMA ចំនួន១០កញ្ចប់

‎-ម្សៅម៉ត់ស (ខេ) ចំនួន២៥កូនថង់

‎-បារីអេឡិចត្រូនិក ចំនួន១០ដើម

‎-ជញ្ជីងសម្រាប់ថ្លឹង ចំនួន០២គ្រឿង

‎-សម្បកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន

‎-ទូរស័ព្ទដៃ ចំនួន០១គ្រឿង ។

‌‎បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានការិយាល័យជំនាញបន្តកសាងសំណុំរឿងនិងអនុវត្តតាមនីតិវិធី ៕

ដោយ៖វណ្ណា


ចែករំលែក៖