ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុកម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងារជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងារជើងម្ខាង។

គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្តុបIU ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ 125 ពាក់ស្លាកលេខភ្នំពេញ1FT 8260 បើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតក៏មានកង់បីឥណ្ឌបើកពីទិសដៅពីជើងទៅត្បូងបំណងឆ្លងផ្លូវក៏ត្រូវអ្នកបើកម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងម៉ូតូកង់បីឥណ្ឌាបណ្តាលឲ្យក្រឡាប់ផ្ងារជើងហើយអ្នកបើកបរម៉ូតូរងរបួសស្រាលតែម្តង។

ក្រោយកើតហេតុភាគីទាំងសងខាងបានបញ្ចប់គ្នាហើយ ដោយខាងភាគីម៉ូតូជួយចេញសំណងសងទៅខាងម៉ូតូកង់បីចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿង៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖