ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលសម្ភារជាកាមេរ៉ាសុវត្ថិភាព ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ជូនដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អំណោយសម្ភារជាកាមេរ៉ាសុវត្ថិភាព របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺសម្រាប់បម្រើដល់ការចុះប្រតិបត្តិការ ឬបំពេញកិច្ចការងារ ដោយបំពាក់នៅលើកងកម្លាំងនគរបាល ពេលចុះអនុវត្តតួនាទីភារកិច្ច ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាពសង្គម៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច