ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកស្អែកនេះ! លោកឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញប្រកាសចូលកាន់តំណែងអភិបាលខេត្តថ្មី និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ៖ អភិបាលខេត្តថ្មី និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី នឹងត្រូវប្រកាសរួមគ្នា ចូលកាន់តំណែងជាផ្លូវការ នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក គង់ គឹមនី អតីតអភិបាលរងខេត្តក្រចេះ ដែលពីមុនជាអភិបាលស្រុកស្នួល ត្រូវបានតែងតាំងជាអភិបាលខេត្តជំនួសលោក ថង សាវុន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ដោយលោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការនគរបាលថ្មី ខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ ឡោ សុខា៕

 

ដោយ៖តារា


ចែករំលែក៖