ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ជុំ សុភមករា ទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពយ៉ាងគួរឱ្យសោកស្ដាយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

តាមព័ត៌មានដែលទទួលបាន ហេតុការណ៍ដ៏សោកនាដកម្មនេះ បានកើតឡើងរវាងរថយន្តម៉ាក Ford មួយគ្រឿង និងរថយន្តធុនធំដឹកទំនិញវ៉េអង បណ្ដាលឱ្យមានការប៉ះទង្គិចយ៉ាងខ្លាំង។ កម្លាំងបុកដ៏កក្រើកបានធ្វើឱ្យរថយន្ត Ford រងការខូចខាតស្ទើរទាំងស្រុង ខណៈលោក ជុំ សុភមករា បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ដ៏អកុសលនេះ។

ដំណឹងមរណភាពរបស់លោក ជុំ សុភមករា បានធ្វើឱ្យមន្ត្រីរាជការ មិត្តរួមការងារ និងសាធារណជនជាច្រើនមានការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ធនធានមនុស្សដ៏មានសមត្ថភាព និងបទពិសោធន៍ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន និងការងារអភិរក្សបេតិកភណ្ឌជាតិរបស់អាជ្ញាធរជាតិអប្សរា។

ជុំវិញមូលហេតុជាក់លាក់នៃគ្រោះថ្នាក់នេះ សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ និងប្រមូលភស្តុតាង ដើម្បីកំណត់ពីមូលហេតុដែលនាំឱ្យកើតមានសោកនាដកម្មដ៏រន្ធត់នេះ។

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ សាច់ញាតិ និងមិត្តរួមការងាររបស់លោក ជុំ សុភមករា ចំពោះការបាត់បង់ដ៏ធំធេង និងមិនអាចជំនួសបាននេះ៕


ចែករំលែក៖