ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល ក្រោយពីផឹកស្រាបៀរ ៣កំប៉ុង លាយជាមួយស្រាថ្នាំ ១លីត្រ បណ្តាលឱ្យគាំងបេះដូងស្លាប់ទាំងកូនក្នុងផ្ទៃ៧ ខែទៀត។ ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នៃ២០២៦ ស្ថិតនៅចំណុចបន្ទប់ជួល ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ មាស ស្រីមាន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានធ្វើកំណត់ ហេតុប្រគល់សពនារីរងគ្រោះឱ្យទៅសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច