ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទីភ្ញាក់ងារបារាំង AFD និងផ្ដល់ឥណទាន ជួយរាជធានីភ្នំពេញបន្ថែម លើគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើង

ចែករំលែក៖

ភ្នំពេញ៖ ទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា នឹងផ្តល់ឥណទាន ជួយរាជធានីភ្នំពេញបន្ថែមទៀត នោះគឺការជួយលើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ ខណៈ AFDបានជួយរាជធានីភ្នំពេញប្រមាណ៣០ឆ្នាំមកហើយ ទាំងហេដ្ឋារ ចនាសម្ព័ន្ធ និងនវានុវត្តន៍ជាដើម ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងបែបនេះ ក្នុងជំនួនាម្ដែងការគួសមជាមួយ លោកស្រី សាន់ឌ្រីន ប៊ូឆ័រ (Sandrine BOUCHER) នាយិកាទីភ្នាក់ ងារ បារាំងសម្រាប់អភិវឌ្ឍន៍AFD ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា៣លាននាក់។ ទន្ទឹមនិងកំណើតប្រជាពលរដ្ឋនិងលំនៅដ្ឋានកើនឡើងបានធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងបញ្ហាសំណល់រាវដែលទាមទាឱ្យមានការដោះស្រាយ។ពាក់ព័ន្ធនឹងបញ្ហានេះ AFD ប្រចាំប្រទេសកម្ពុជាបានជួយរាជធានីភ្នំពេញជាច្រើន ទាំងអគ្គិសនី ទឹកស្អាតផងដែរ។

លោក ឃួង ស្រេង បានបន្តថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រមាណ៩០%ហើយ។ ដោយមានកម្ចីពី AFDយើងបានពង្រីកស្ថានីយ៍ផលិតទឹកស្អាតប្រើប្រាស់ជាបន្តបន្ទាប់ យើងសង្ឃឹមថានៅឆ្នាំ២០៣០ នៅរាជធានីភ្នំពេញ នឹងទទួលមានទឹកស្អាតប្រើប្រាស់គ្រប់ គ្រាន់។ ក្រោមជំនួយពីទីក្រុងប៉ារីសនិងចៃការបស់ជប៉ុនរាជធា នីភ្នំពេញបានដោះស្រាយបញ្ហាប្រឈមនិងសំណល់រាវ បានល្អប្រសើរ។ ជាងនេះទៅទៀតសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើ ប្រាស់ថវិកាប្រមាណជាង១០០លានដុល្លារ ដើម្បីដោះ ស្រាយបញ្ជៀសនូវការលិចលង់ទៀតផង។ អាជ្ញាធររាជធានីភ្នំពេញ ក៏សូមអរគុណចំពោះAFD ដែលមានគម្រោងជួយកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់មួយនៅខាងជើងរាជធានីភ្នំពេញ។

លោកស្រី សាន់ឌ្រីន ប៊ូឆ័រ នាយិកាទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD បានមានប្រសាសន៍ថា៖ AFD បានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារច នាសម្ព័ន្ធនិងនវានុវត្តន៍ ដោយការផ្តល់សេវាតំបូងគេនៅរាជធានីភ្នំពេញ គឺទឹកស្អាតនិងអគ្គិសនី។ បន្ថែមពីនេះ AFD នឹងជួយកសាងសមត្ថិភាពក្មេងជំនន់ក្រោយបន្ថែមទៀត ដូចជាការកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយបណ្តុះ បណ្តាលជំនាញទឹកស្អាត ការជួយរៀបចំហេដ្ឋារចនា សម្ព័ន្ធនិងនវានុវត្តន៍ក្នុងកម្រិតខ្ពស់។

លោកស្រី សាន់ឌ្រីន ប៊ូឆ័រ បានបញ្ជាក់ថា អ្វីដែល AFDនិងរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើនៅពេលនេះគឺការសិក្សា លើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ គម្រោងនេះនឹងឃើញពន្លឺថ្ងៃនៅពេលឆាប់ៗនេះ៕

ដោយ៖សំរិត


ចែករំលែក៖