ភ្នំពេញៈ បុរសម្នាក់ បាន ស្លាប់ បន្ទាប់ ពី ជិះ ម៉ូតូ HONDA Dream ជិះ ចុះ ពី លេី ស្ពាន ព្រែក ព្នៅ ជ្រុល ចង្កូតបុក ឡេីង ខឿន ពុះចែក ផ្លូវ រួច ខ្ទប់ និង បង្គោល ភ្លើង បំភ្លឺ ផ្លូវ ។
ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ១២:៣០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ០៧ ខែ កក្កដា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ឈ្នះ ឈ្នះ (គល់ស្ពាន ព្រែក ព្នៅ) សង្កាត់ ព្រែក ព្នៅ ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសម្នាក់ ខណៈពី ជិះ ម៉ូតូ មួយគ្រឿងម៉ាកHONDA Dream ពាក់ ផ្លាក លេខ ព្រៃវែង 1J-9578 ជិះ ចុះ ពី លេី ស្ពាន ព្រែក ព្នៅ ជ្រុល ចង្កូតបុក ឡេីង ខឿន ពុះចែក ផ្លូវ រួច ខ្ទប់ និង បង្គោល ភ្លើង បំភ្លឺ ផ្លូវបណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខាងលើផងដែរ ។
សពមានឈ្មោះ ស៊ិន ដារ៉ូ ភេទប្រុស អាយុ៣០ជាង។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ព្រែក ព្នៅ ចុះ មក ធ្វេី ការ វាស់ វែង យក ម៉ូតូ ទៅ រក្សា ទុក បណ្ដោះអាសន្ន សិន ។
ចំណែក ឯ សព ជនរងគ្រោះ សមត្ថកិច្ច ធ្វើ លិខិត ប្រគល់ ឲ្យ សាច់ ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច