ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅសាលាដំបូងខេត្តជាប់ពាក់ព័ន្ធពាក់ព័ន្ធករណីគ្រឿងញៀនក្នុងក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រក្រុងច្បារមន។

កាលពីវេលាម៉ោង១៩:៣០នាទីយប់ នាថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតពេលយប់ លុះដល់ចំនុចផ្លូវបេតុងស្ថិតនៅក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាក់ស្ដែងបានជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន។

ជនសង្ស័យទី១មានឈ្មោះ ជឹម នី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២ ឈ្មោះ ព្រុំ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន : ម្សៅក្រាមថ្លាសង្ស័យជាសាធាតុញៀន ចំនួន០២កញ្ចប់(ទម្ងន់០.០៨ក្រាម),ទូរសព្ទចំនួន០២គ្រឿង និងម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែក៖