ព័ត៌មានទាន់ហេតុការណ៍៖

ជាងកាត់ដែកខ្ទាតកំទេចផ្កាភ្លើងបង្កជាអគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វា 

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចអគារ WEALTH MANSION នៅវេលាម៉ោង១៤ និង២០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីជាងកាត់ដែកខ្ទាតកំទេចផ្កាភ្លើងបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតនៅជាន់ទី៤៣ រួមមាន សាឡុងចំនួន ១២ឈុត, ផ្កាជ័រតុបតែង ចំនួន២២ឈុត, កៅអីចំនួន ២៤កៅអី, តុឈើចំនួន ០៦, តុបាយចំនួន ០៤, គ្រែចំនួន ០៦, ពូកចំនួន ០៦, ទុយោPVCចំនួន ១០០ម៉ែត្រ។

គួរបញ្ជាក់ថា អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង នៅវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ដោយសមត្ថកិច្ចប្រើប្រាស់ប្រព័ន្ធទឹករបស់អគារបាញ់ពន្លត់៕

ដោយ៖តារា


ចែករំលែក៖