ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញទៅដល់ទីតាំងកម្មវិធីបុណ្យសពឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើតលោក កឹម សុខា ហើយ ដើម្បីគោរពវិញ្ញាណក្ខន្ធ។
ឧបាសិកា សៅ ង៉ែត បានទទួលមរណភាព នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។
កម្មវិធីបុណ្យសព របស់មហាឧបាសិកា សៅ ង៉ែត ប្រព្រឹត្តឡើងស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទាប់មកនឹងមានពិធីដង្ហែសពទៅបញ្ចុះ នៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដោយចេញពីគេហដ្ឋានតម្កល់សព នៅម៉ោង០៧ ព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច