ព័ត៌មានទាន់ហេតុការណ៍៖

ទូតចិននៅកម្ពុជា ច្រានចោលការផ្សាយកាសែតជប៉ុនថា វេជ្ជបណ្ឌិតចិនម្នាក់ ចូលរួម «វះកាត់ប្តូរតម្រងនោម»នៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅមន្ទីរពេទ្យលោកសង្ឃ)

ចែករំលែក៖

ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសច្រានចោលការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun ដែលបានផ្សាយចោទថា៖ «វេជ្ជបណ្ឌិតជនជាតិចិនម្នាក់បានចូលរួមក្នុងការវះកាត់ប្តូរតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា»របស់កម្ពុជា។

ជាក់ស្ដែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់

លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានធ្វើការផ្ទៀងផ្ទាត់ជាមួយមន្ទីរពេទ្យព្រះកេតុមាលា ហើយបានឱ្យដឹងថា គ្មានវេជ្ជបណ្ឌិតជនជាតិចិនណាម្នាក់ធ្លាប់ចូលរួមក្នុងការវះកាត់ប្តូរតម្រងនោម នៅមន្ទីរពេទ្យនោះទេ។

បន្ថែមពីនេះ លោកទូតចិន បានចាត់ទុកការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun គឺជាព័ត៌មានក្លែងក្លាយទាំងស្រុង៕

ដោយ៖តារា


ចែករំលែក៖