ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ដើម្បីស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់ទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ ២៧kWឡើងទៅ ត្រូវភ្ជាប់ឯកសារអ្វីខ្លះ?
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បងប្អូន ត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
ពលរដ្ឋខ្មែរ៖
1. បណ្ណសម្គាល់យានជំនិះ
2. អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ
ជនបរទេស៖
1. បណ្ណសម្គាល់យានជំនិះ
2. លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព
3. លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់
*ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
:::ការស្នើសុំលតាបត្រនេះដោយឥតគិតថ្លៃ
:::ទីតាំងស្នើសុំ៖
– មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
– មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប អុីអនម៉លមានជ័យ (AEON3)ជាន់ទី១
– មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបអូឡាំព្យា ជាន់ទី៤
::: ព័ត៌មានលម្អិត៖ (Hotline) 1275៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច