ព័ត៌មានទាន់ហេតុការណ៍៖

កំណត់ត្រា និងសមិទ្ធផលទាំងអស់របស់ Kylian Mbappe នៅ FIFA World Cup

ចែករំលែក៖

បន្ទាប់ពីបន្សល់ទុកស្នាដៃដ៏អស្ចារ្យនៅ FIFA World Cup តាមរយៈការចូលរួម 3 លើក Kylian Mbappe បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមវីរបុរសដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍នេះ។

ស្ថិតិរបស់ Kylian Mbappe នៅ World Cup

ចូលរួម World Cup៖ 3 លើក

ឆ្នាំ 2018

ឆ្នាំ 2022

ឆ្នាំ 2026

Mbappe បង្ហាញខ្លួនលើកដំបូងនៅ World Cup ឆ្នាំ 2018 ក្នុងប្រទេសរុស្ស៊ី នៅអាយុត្រឹម 19 ឆ្នាំ។

គាត់បានឈ្នះ ចំនួនជើងឯក1 លើក (2018)។ គាត់បានជួយបារាំងឈ្នះពាន World Cup ឆ្នាំ 2018 ក្រោមការដឹកនាំរបស់ Didier Deschamps ដោយយកឈ្នះក្រូអាត 4-2 នៅវគ្គផ្តាច់ព្រ័ត្រ។

គាត់ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ 2 លើកគឺឆ្នាំ

2018 (ជើងឯក) និង2022 (ចាញ់អាហ្សង់ទីនដោយបាល់ប៉េណាល់ទី)។

Mbappe គឺជាកីឡាករបារាំងដែលបង្ហាញខ្លួនច្រើនបំផុតនៅ World Cup (20 ប្រកួត) ស្មើ Hugo Lloris។

2018៖ 7 ប្រកួត

2022៖ 7 ប្រកួត

2026៖ 6 ប្រកួត

គាត់ស្មើកំណត់ត្រារបស់ Miroslav Klose (17 ជ័យជម្នះ) ហើយមានតែ Lionel Messi (20) ប៉ុណ្ណោះដែលឈ្នះច្រើនជាង។

គ្រាប់បាល់សរុប៖ 20 គ្រាប់

2018៖ 4

2022៖ 8

2026៖ 8

មធ្យមភាគ៖ 1 គ្រាប់ក្នុងមួយប្រកួត

Mbappe ឡើងដល់លេខ 2 ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ដោយនៅពីក្រោយ Lionel Messiមាន21គ្រាប់។

Mbappe គឺជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រវគ្គផ្តាច់ព្រ័ត្រ World Cup។

សម្រាប់ពានរង្វាន់ផ្ទាល់ខ្លួនគាត់ឈ្នះ

adidas Golden Boot 1 លើក (2022) ដោយ រកបាន 8 គ្រាប់ លើស Lionel Messi (7 គ្រាប់) និង Olivier Giroud (4 គ្រាប់)។ ទទួលពាន FIFA Young Player Award 1 លើក (2018) ពោលគឺឈ្នះពានកីឡាករវ័យក្មេងល្អបំផុត បន្ទាប់ពីជួយបារាំងលើកពាន World Cup ឆ្នាំ 2018៕


ចែករំលែក៖