ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល បញ្ជូនជនសង្ស័យជនជាតិវៀតណាម ២នាក់ ទៅតុលាការខេត្តស្វាយរៀង ពាក់ករណីជួញដូរ ចែកចាយ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បញ្ជូនជនសង្ស័យជនជាតិវៀតណាម ២នាក់ ទៅតុលាការខេត្តស្វាយរៀង ពាក់ករណីជួញដូរ ចែកចាយ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

បើតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនារសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៦នេះថា

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកចន្ទ្រា ដឹកនាំដោយលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានចុះអនុវត្តការងារនៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយបានឃាត់រថយន្តចំនួន ១គ្រឿង និងជនសង្ស័យជនជាតិវៀតណាមចំនួន ២នាក់និងបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនមួយចំនួន រថយន្ត ១គ្រឿង ទូរស័ព្ទដៃ ៣គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ក្រោយមកសមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោមរកសារធាតុញៀន ទាំង២នាក់ ជាលទ្ធផល បានបង្ហាញថា មានជនសង្ស័យម្នាក់មានលទ្ធផលវិជ្ជមានផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕


ចែករំលែក៖