ភ្នំពេញ:បុរសម្នាក់ប្រើកូនកាំបិតចិតបន្លែចាក់បុរសម្នាក់ទៀតបណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២២: ១៥នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី២ ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឫស្សីកែវវេលា។
បន្ទាប់ពីកើតហេតុបានប្រហែលជាង៣ម៉ោងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង០២ និង៣០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនជសង្ស័យចំនួន០១នាក់ នៅចំណុចផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ លន់ ចិត្រា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិក្រោលគោ សង្គាត់គីទ្បូម៉ែត្រលរខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរកម្មករ។(ឃាត់ខ្លួន )
ចំណែកជនរងគ្រោះមានឈ្មោះ ចក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅស្នាក់ភូមិក្រោលគោ សង្កាត់គឺឡូម៉ែត្រលេង៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានបញ្ជាក់ថាម៉ោង១១នឹង០០នាទីយប់ក្រោយពីទទួលព័ត៍មានពីគ្រួសារសពបានអោយដឹងថាមានករណីហិង្សាបណ្ដាលអោយជនរងគ្រោះមរណ:យកកូនកាំបិតចាក់ទៅលើបុរសជនរងគ្រោះចំនួន៥កាំបិតបណ្ដាលស្លាប់ពេលរថយន្តសង្រ្គោះដឹកបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ក្រោយមកក៏បានសហការជាមួយកងម្លាំងកាតិយាល័យបច្ចេកទេសកោលស្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិនិត្យសពនឹងកន្កែងកើតហេតុនឹងបញ្ជា លោក ផល មេសា អធិការរងផែនព្រហ្មទណ្ឌខណ្ឌអោយចុះស្រាវជ្រាវបន្ទាន់ដែលទទួលព័ត៍មានតាមជំនាញថាជនលកមើសមិមទាន់ទៅណាឆ្ងាយនោះទេត្រឹមតែរយះពេល៣ម៉ោងក៏សមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន
វត្ថុតាងចាប់យករួមមាន៖កាតាបស្បែកខោកាប៊ួយចំនួន ០១
ទូរស័ព្ទម៉ាក Vivo ខៀវ ប្រើស៊ីមលេខ 096 886 3616 ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យ មុនពេកើតហេតុ មានការឈ្លោះវាយតប់គ្នានៅក្នុងភូមិ ហើយជនរងគ្រោះបានចូលទៅឃាត់ក៏ត្រូវជនសង្ស័យយកកូនកាំបិតចាក់ចំនួន៥កាំបិតបណ្តាលឲ្យស្លាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច