ខេត្តកំពត៖ ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៦ អនុវត្តតាមបទបញ្ជា លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១៥:២០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ មូលដ្ឋានស្រុក បានចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិស្គរទួង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនស្ស័យចំនួន០១នាក់ឈ្មោះ រស់ រតនា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិស្គរទួង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។
វត្ថុតាងចាប់យករួមមាន៖១.ម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុញៀនចំនួន១៩កញ្ចប់ ធំ២កញ្ចប់ ១៧កញ្ចប់តូចទម្ងន់៩.៤៧ក្រាម(ថ្លឹងទាំងសំបកថង់), ២.ទូរស័ព្ទ ០១គ្រឿង,៣.កែវជក់គ្រឿងញៀនចំនួន០១។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានប្រគល់មក ការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត អនុវត្តតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច