ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពត៖ នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការមូលដ្ឋានស្រុក បានចុះបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិត្របៀត ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ ហែម ហ៊ិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្របៀត ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ។

២-ឈ្មោះ ឈឿត សុធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្របៀត ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។

វត្ថុតាងចាប់យករួមមាន៖

១.ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ ធំ០២កញ្ចប់ តូច០២កញ្ចប់=១២.៥១ក្រាម (ថ្លឹងទាំងសំបកថង់)។

២.ទូរស័ព្ទ០៣គ្រឿង។

៣.ម៉ូតូ០១គ្រឿង។

៤.ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០២។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានប្រគល់មកការិយាល័យជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី៕


ចែករំលែក៖