ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យវឌ្ឍនភាព «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» ទំហំជាង ៩០ ហិកតា នៅខេត្តស្ទឹងត្រែង 

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព «គម្រោងកសិដ្ឋានម្ទេសខ្នាតធំ» ទំហំជាង ៩០ ហិកតា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដែលកំពុងអនុវត្តផ្ទាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ក្នុងខេត្តស្ទឹងត្រែង។

សូមជម្រាបជូនថា គម្រោងកសិដ្ឋានម្ទេសខ្នាតធំមួយនេះ កំពុងត្រូវបានរៀបចំ និងអនុវត្តយ៉ាងយកចិត្តទុកដាក់ដោយក្រសួងកសិកម្ម ក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋជាសម្បទានិក ដែលបាននិងកំពុងចាប់ផ្តើមចូលមកតាំងទីលំនៅក្នុងតំបន់អូរសែវជាបណ្តើរៗ។

តាមការរំពឹងទុក គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារពេញម៉ោងជាង ២០០កន្លែង និងការងារបន្ថែមម៉ោង (Part-time) ប្រមាណ ៤០០កន្លែង ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រៅពីការបង្កើតការងារ និងប្រាក់ចំណូល គម្រោងនេះក៏នឹងចូលរួមគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសហគមន៍ក្នុងរូបភាពផ្សេងៗទៀត ប្រកបដោយចីរភាពផងដែរ៕

ដោយ៖តារា


ចែករំលែក៖