ព័ត៌មានទាន់ហេតុការណ៍៖

មិនថាជនណាម្នាក់ឡើយ បើមានសកម្មភាពទំនើង ឬបង្កការរំខានដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងអាវុធហត្ថខេត្តសៀមរាប ត្រូវចាត់វិធានការបង្ក្រាប និងអនុវត្តតាមច្បាប់ដោយស្មើភាព !

ចែករំលែក៖

ខេត្តសៀមរាប ៖ ជាក់ស្តែងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្មេងទំនើង នៅវេលាម៉ោង ០៩និង១៣នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថស្រុកអង្គរជុំ បានធ្វើការចុះបង្ក្រាបក្មេងទំនើង ដែលបានធ្វើសកម្មភាព ជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចភូមិគោកក្បាត់ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។

ជាវិធានការរដ្ឋបាល ម៉ូតូ ០១គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ។ អាជ្ញាធរអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ ៕

ប្រភព ៖ (អហ ខេត្តសៀមរាប )


ចែករំលែក៖