ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះថា កម្លាំងសមត្ថកិច្ចចុះល្បាតក្នុងមូលដ្ឋានបានបង្ក្រាបជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៥នាក់។
ប្រភពខាងលើបានឲ្យដឹងថា ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ១៥:៣០នាទី នៅចំណុចភូមិអន្លង់ស្នោ ឃុំស្គុះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានចុះល្បាត នឹងឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥នាក់៖
១-ឈ្មោះ ណន គិន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ គីម សីហា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ ភន ពិសី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងអង្គ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៤-ឈ្មោះ ជិន សុខគា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិដីដុះ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
៥-ឈ្មោះ ឆេង អ៉ីម ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិក្រាំងទាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នៅក្នុងប្រតិបត្តិការនេះវត្ថុតាងដកហូតរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៩ កញ្ចប់ (ធំ១កញ្ចប់,តូច ៨ កញ្ចប់)។
២-ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង។
៣-ទូរស័ព្ទចំនួន ៥គ្រឿង។
ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច