ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូជ្រុលបុកគល់ស្ពានចោមចៅរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅបណ្តាលឲ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង២និង១៩នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ នាក់ វណ្ណា ភេទប្រុស អាយុ៦៤ឆ្នាំ រងរបួសត្រង់សៀតផ្កាខាងស្តាំ មានអាសយដ្ឋាននៅ ភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គជ័យ ខេត្តកំពត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដា ឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលបុកគល់ស្ពានអាកាសចោមចៅបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមះ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖