ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២៦នៅវេលាម៉ោង២៣និង៣០នាទី មានករណីធ្វើឱ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិអ្នកដទៃ(កាប់បំ ផ្លាញយកស្លាកលេខម៉ូតូ) ស្ថិតនៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យឿន វិលាង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបាដាកត្បួង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៦ វេលា១០និង ០០នាទីស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាន នគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សោម សុធា អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រែងបានស្រាវ ជ្រាវ រហូតដល់វេលាម៉ោង១៥ និង៤០នាទី ថ្ងៃខែឆ្នាំដដែលបានធ្វេីការឃាត់ខ្លួនជនស ង្ស័យចំនួន០២នាក់នាំមកសាកសួរនៅអធិការដ្ឋាន។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ពួកខ្លួនមានគ្នាចំនួន១០ នាក់បានជិះម៉ូតូទៅមើលកម្មវិធី ប្រកួត ប្រដាល់នៅវត្តតាគ្រក់ ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល។ ពេលជិះត្រឡប់មកវិញមកដល់ពាក់កណ្ដាលផ្លូវក៏បានប្រទះឃើញមានមនុស្ស ២នាក់ជិះម៉ូតូតាមផ្លូវ ពេលនោះពួកខ្លួនបានជិះម៉ូតូដេញ និងបានយកកាំបិតផ្គាក់កាប់ទៅលើម៉ូតូជនរងគ្រោះចំនួន ០១ គ្រឿង បណ្ដាលឱ្យខូចខាត និងបានកាប់យកផ្លាកលេខម៉ូតូនោះ ទៅបោះចោលចូលក្នុងព្រៃពិតប្រាកដមែននោះគឺ៖
១-ឈ្មោះ នាង សំណាង ភេទប្រុសទីលំនៅបច្ចុប្បន្នភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។( ឃាត់ខ្លួន ជាអ្នកបើកបរម៉ូតូ)និង២-ឈ្មោះឈឿន ដារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(ឃាត់ខ្លួនជាអ្នកកាប់)។
-វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកស៊ូសាគីនិច ពណ៌ស ខៀវ
-កាំបិតផ្គាក់ ចំនួន០១ដើម។
ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនមកអនុវត្តតាមច្បាប់ រីឯបក្សពួកផ្សេង ទៀតសមត្ថកិច្ចបន្តស្រាវជ្រាវតាមនីតិវិធី៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច