ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួននាយកសាលាម្នាក់ នៅស្រុកបវេល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីរំលោភក្មេងស្រីអាយុ១២ឆ្នាំ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ នាយកសាលាម្នាក់នៅស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភក្មេងស្រីអាយុ១២ឆ្នាំ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលជានាយកសាលាឈ្មោះ ជក់ ហុង ត្រូវបានចាប់ឃាត់ខ្លួននៅភូមិបឹងសង្កែ ឃុំអំពិលប្រឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយធ្វេីសកម្មភាពរំលោភក្មេងស្រីរួច ជនសង្ស័យដែលជានាយកសាលាបានព្យាយាមសម្របសម្រួលជាមួយក្រុមគ្រួសារក្មេងស្រីរងគ្រោះ ប៉ុន្ដែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំងរឿងដេីម្បីចាត់ការបន្ដតាមនីតិវិធី ។

ករណីបែបនេះ មិនគួរកើតមានសោះ ជនល្មើសមានចំណេះដឹង ជានាយកសាលា ហេតុអីបាត់បង់ សីលធម៌ អត់ដឹងបុណ្យបាប ទោសទណ្ឌទៅវិញ ៕

ដោយ ៖ សិលា


ចែករំលែក៖