ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីលួច (សម្ភារនៅក្នុងក្រុមហ៊ុន) ទីតាំងអគារ OP គ្មានមនុស្សស្នាក់នៅមួយកន្លែង នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីលួច (សម្ភារនៅក្នុងក្រុមហ៊ុន) ទីតាំងអគារ OP គ្មានមនុស្សស្នាក់នៅមួយកន្លែង នៅក្រុងបាវិត។

នគរបាលក្រុងបាវិត បានឱ្យដឹងនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ជនសង្ស័យទាំងនោះរួមមាន៖

១. ឈ្មោះ បុត វីត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកទាល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ធ្លាប់ជាប់ពន្ធនាគារ)។

២. ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃព្រួស ឃុំព្រៃក្រឹង ស្រុកកំពង់ត្រាច ខេត្តកំពត។

៣. ឈ្មោះ ថា សុភក្រ្ត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចចក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

៤. ឈ្មោះ ឃិន ឡាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ធ្លាប់ជាប់ពន្ធនាគារ)។

៥. ឈ្មោះ ឡេង នី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបិទមាស ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ធ្លាប់ជាប់ពន្ធនាគារ)។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅទីតាំងអគារ OP គ្មានមនុស្សស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានមនុស្សមួយក្រុមបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងសម្ភារ។

ក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖

សម្ភារ និងវត្ថុតាងរបស់ជនសង្ស័យឈ្មោះ បុត វីត៖

* កន្ត្រៃកាត់ខ្សែភ្លើង ០១ដើម

* ដង្កាប់ ០១ដើម

* រណាអាដែក ០១ដើម

* ម៉ាឡែត ០១ដើម

* ញញួរ ០១ដើម

* សោតាន់ ០១ដើម

* កាំបិត ០១ដើម

សម្ភារ និងវត្ថុតាងរបស់ជនសង្ស័យឈ្មោះ ឡេង នី៖

* ទូរសព្ទដៃ ចំនួន ០២គ្រឿង

* ខ្សែភ្លើងប្រភេទធំ មួយចំនួន

សម្ភារ និងវត្ថុតាងរបស់ជនសង្ស័យឈ្មោះ ឃិន ឡាង៖

* ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Raider ពណ៌ក្រហម គ្មានផ្លាកលេខ

វត្ថុតាងចាប់យកបន្ថែមពីកន្លែងកើតហេតុ៖

* ម៉ូតូចំនួន ០២គ្រឿង (ម៉ាក Honda ពណ៌ខ្មៅ ផ្លាកលេខ ស្វាយរៀង 1B-3380 ផលិតឆ្នាំ២០១៤ និងម៉ាក Honda ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ គ្មានផ្លាកលេខ)

* ក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន ១០កញ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន

* ដង្កាប់ ចំនួន ០៣ដើម

* កន្ត្រៃ ០១ដើម

* ផ្លែរណាអាដែក ០១ដើម

* សោខ្សៀ ចំនួន ០២ដើម

* សោចិញ្ចៀន ចំនួន ០៣ដើម

* កូនកាំបិត ០១ដើម

* ទុយណឺវីស ០១ដើម

ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន (+) ទាំងអស់គ្នា។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ខាងលើ ត្រូវ បានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី និងបានឃុំខ្លួនរួចរាល់ហើយ៕


ចែករំលែក៖