ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ប៉ាន់ ខែម ប៊ុនថន ដឹកនាំកិច្ចប្រជុំ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ត្រូវ ចុះពិនិត្យ យាមល្បាត រក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាស ថ្ងៃបុណ្យ ភ្ជុំបិណ្ឌ ក្នុងក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចមហាបវរធិបតី និង ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ក្រុងប៉ោយប៉ែត.បានដឹកនាំកិច្ចប្រជុំ កើនរំលឹកដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ រក្សាការពារ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាស ថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ .. កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក ត្រូវចុះយាមល្បាត តាមផ្ទះ ប្រជាពលរដ្ឋ យ៉ាងយកទុកដាក់បំផុត ដើម្បីរក្សាសុវត្ថិភាពសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ព្រោះក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយប្រជាពលរដ្ឋខ្លះបានចាកចេញពីផ្ទះសម្បែង ទៅលេងស្រុកកំណើត ប្រជាពលរដ្ឋខ្លះ វិលត្រឡប់មកលេងផ្ទះ ក្នុង ក្រុងប៉ោយប៉ែត ដូច្នេះ កងកម្លាំង សមត្ថកិច្ច ទាំងអស់ ត្រូវយាមល្បាត រក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ចុះយាមល្បាតតាមផ្ទះប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត.ខេត្តបន្ទាយមានជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖