ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៨:២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូបុករថយន្ដ) កើតឡើងនៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៦-១៦៧ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
មន្ត្រីនគរបាលបានឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូ ១គ្រឿងម៉ាក YAMAHA ARON ពណ៌ស ពាក់ផ្លាកលេខ កំពត 1N-9187 បើកបរដោយឈ្មោះ ប៉ែន តួទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាបើកបររថយន្ត មានទីលំនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង រថយន្ត០១គ្រឿងទៀត ម៉ាក FAW ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-5285 បើកបរដោយឈ្មោះ QI XIAOQING ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន និងអ្នករួមដំណើរ ០១នាក់ឈ្មោះ JI FENG ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំងពីរស្នាក់នៅភូមិអូរតាប៉ាង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
ម៉ូតូ០១គ្រឿង ម៉ាក់ YAMAHA ARON ពណ៌ស ពាក់ផ្លាកលេខ កំពត 1N-9187 បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ។ លុះដល់ចំណុច កើតហេតុខាងលើបានឡើងវ៉ាជែង រួចបានជ្រុលចូលទៅបុកជាមួយរថយន្ដ ១គ្រឿងម៉ាក FAW ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-5285 ក្នុងទិសដៅផ្ទុយគ្នា បុកចំពីមុខពេញទំហឹងតែម្ដង ។ ករណីនេះបណ្ដាលឱ្យអ្នក បើកបរម៉ូតូ ឈ្មោះ ប៉ែន តួទ្រីបានស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវត្ថុតាងទាំងពីរ ត្រូវបានយកមករក្សា ទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្ដនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច