ព័ត៌មានទាន់ហេតុការណ៍៖

មានជនខិលខូចបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយប្រើប្រាស់រូប និងឈ្មោះរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ៖ វរសេនីយ៍ឯក ឈាង សុងម៉េង អ្នកនាំពាក្យរង អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា៖ មានជនខិលខូចបានបង្កើតគណនី ហ្វេសប៊ុក (Facebook) ក្លែងក្លាយដែលមានឈ្មោះ Vong Pisen និងបានយករូបថតឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត។

យើងខ្ញុំសូមបដិសេធទាំងស្រុងនូវរាល់សកម្មភាពទាំងឡាយរបស់គណនីហ្វេសប៊ុក (Facebook) ខាងលើ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល និងស្នើឱ្យម្ចាស់គណនីក្លែងក្លាយខាងលើបញ្ឈប់ជាបន្ទាន់។ ក្នុងករណីមិនបញ្ឈប់សកម្មភាពទាំងនោះទេ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា គណនីបណ្តាញសង្គមផ្លូវការរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មានដូចខាងក្រោម៖
*ទី១៖ Facebook page៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (មានសញ្ញាធីកខៀវ) *ទី២៖ Telegram៖ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News *ទី៣៖ Cool App៖ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម CIC News *ទី៤៖ Website៖ https://cic.mil.kh *ទី៥៖ App Store៖ CIC News *ទី៦៖ Play Store៖ CIC News៕

ដោយ ៖ សិលា


ចែករំលែក៖