ភ្នំពេញ ៖ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦បានលើកឡើងថា ៖ ជាដំបូងយើងគួររំលឹកថា កម្ពុជាចូលជាអ្នកសង្កេតការណ៍នៅកិច្ចប្រជុំកំពូលលើកទី៤ ក្នុងឆ្នាំ១៩៩១ ហើយក្លាយជាសមាជិកពេញសិទ្ធិនៅលើកទី៥ ក្នុងឆ្នាំ១៩៩៣។
លោកបណ្ឌិត យង់ ពៅ បន្តថា ៖ ឆ្នាំ២០២៦នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះនាំមកនូវការជួបជុំថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលច្រើន ផ្តល់ជាឱកាសជាអ្នកកំណត់របៀបវារៈ និងមានវេទិកាធ្វើកិច្ចពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ក្នុងពេលតែមួយ ដែលជាធម្មតាត្រូវការពេលច្រើនឆ្នាំទើបបាន ដែលសេចក្ដីនេះ កម្ពុជាចាំបាច់ត្រូវប្រឹងប្រែង «ធ្វើការទូតនៅគែមកិច្ចប្រជុំ» ឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ម្យ៉ាងទៀត កម្ពុជាជាប្រទេសអាស៊ីទីពីរដែលធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីវៀតណាមក្នុងឆ្នាំ១៩៩៧។
លោកបណ្ឌិត យង់ ពៅ លើកឡើងថា ៖ ខ្ញុំកត់សម្គាល់សំខាន់មួយទៀតគឺ ប្រធានបទពាក់ព័ន្ធនឹង «សន្តិភាពជាកត្តាជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដែលស្របនឹងស្ថានការណ៍នៅកម្ពុជាចង់បាន។
និយាយដោយសង្ខេបខ្លីៗ ខ្ញុំមើលឃើញនូវផលប្រយោជន៍នយោបាយការបរទេសចំនួន៧ ចំណុច ដូចខាងក្រោម ៖
១. កិត្យានុភាព និងទំហំនៃវត្តមានអន្តរជាតិ
២. ពង្រឹងទំនាក់ទំនងជាមួយបារាំង និងអឺរ៉ុប
៣. វេទិកាសម្រាប់និទានរឿងអំពីសន្តិភាព
៤. ទំនាក់ទំនងជាមួយអាហ្វ្រិក និងពិភពខាងត្បូង
៥. ការទូតវប្បធម៌ និងសេដ្ឋកិច្ច
៦. គោលការណ៍គ្រឹះនៃការគោរពច្បាប់អន្តរជាតិ
៧. ឱកាសបង្ហាញពី សុវត្ថិភាពពេញលេញ (ដែលរងការខូចខាតពីស្គេម និងនយោបាយសំអុយឈ្មោះពីប្រទេសថៃ)៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច