ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថានៅកម្ពុជាមានការផ្ទុះការឆ្លងរាលដាល ឡើងវិញនៃមេរោគអេដស៍។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សូមបញ្ជាក់ជូនសាធារណជនជ្រាបថា តាមតួលេខនៃប្រព័ន្ធតាមដាន និងវាយតម្លៃពីការរាលដាល និងការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ថា គ្មានការផ្ទះរាលដាលនៃមេរោគអេដស៍នោះទេ។ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ខាងលើ គឺជាព័ត៌មានមិនពិត។
កម្មវិធីទប់ស្កាត់ការរាលដាលមេរោគអេដស៍នៅប្រទេសកម្ពុជាត្រូវបានចាត់ទុកជា កម្មវិធីមួយដ៏ល្អនៅ ក្នុងពិភពលោក ហើយកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបាន សម្រេចគោលដៅ៩៥-៩៥-៩៥ គឺទី១-៩៥% នៃអ្នកដែលសង្ស័យថាផ្ទុកមេរោគអេដស៍បានធ្វើតេស្តរកមេរោគនិង ដឹងខ្លួនថាពិតប្រាកដជាផ្ទុកមេរោគអេដស៍មែន ទី២- ៩៥% នៃអ្នកដែលតេស្តឃើញផ្ទុកមេរោគអេដស៍បានទទួល ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ទី៣- ៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថ ត្រូវបានរកឃើញថាមានកំហាប់មេរោគក្នុងឈាមកម្រិតទាបបំផុតដែលមិនអាចចម្លងទៅអ្នកដទៃបាន។ ចំពោះ មុខគោលដៅ៩៥-៩៥-៩៥ខាងលើ ប្រទេសកម្ពុជាយើងសម្រេចបាន៩៥-១០០-៩៨។ ទន្ទឹមនឹងនេះ អ្នកផ្ទុក មេរោគអេដស៍បានទទួលសេវាព្យាបាលដោយឥតគិតថ្លៃអស់មួយជីវិត ព្រមទាំងត្រូវបានទទួលស្គាល់ថាជាជនក្រីក្រ ដែលត្រូវទទួលអត្ថប្រយោជន៍នៃសេវាគាំពារសង្គមថែមទៀតផង។
សូមរំឭកថា នៅទសវត្សរ៍ឆ្នាំ១៩៩០ នៅប្រទេសកម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ខ្ពស់បំផុតរហូតដល់ ១៧ ០០០ ទៅ ២៥ ០០០នាក់ក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែ ចំនួនករណីឆ្លងថ្មីបានធ្លាក់ចុះមកត្រឹម ១ ៧០០នាក់នៅឆ្នាំ ២០២១ និងបន្តធ្លាក់ចុះមកត្រឹម ៩៦០នាក់ប៉ុណ្ណោះ នៅឆ្នាំ២០២៥។
ដើម្បីបង្កើនការទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សូមធ្វើការ ភេទដូចគ្នា អំពាវនាវដល់អ្នកដែលសង្ស័យថាខ្លួនអាចផ្ទុកមេរោគអេដស៍ទាំងអស់ ជាពិសេស ក្រុមយុវវ័យដែលស្រឡាញ់ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគអេដស៍នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀត ការធ្វើតេស្តរកមេរោគអេដស៍អាចធ្វើដោយខ្លួនឯង ដោយគ្រាន់តែស្កែន QR Code ខាងក្រោម សម្រាប់រាជធានីនិងខេត្តដូចតទៅ : ភ្នំពេញ កណ្តាល ប៉ាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត ព្រះសីហនុ សៀមរាប តាកែវ កំពត និងកំពង់ចាម ដើម្បីបញ្ជាទិញឧបករណ៍ធ្វើតេស្តដោយឥតបង់ប្រាក់។ បើគ្មានការធ្វើតេស្តរកមេរោគអេដស៍ទេ គេមិនអាចនិយាយអំពីការឆ្លងមេរោគអេដស៍បានឡើយ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច