ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ លោកស្នងការនគរបាលខេត្តកណ្តាល ៖ មានសិស្សបាត់បង់ជីវិតសរុប៥នាក់ហើយក្នុងចំណោមសិស្សសរុបក្នុងរថយន្ត២៦នាក់ ខណ:អ្នកបើកបរកំពុងត្រូវបានសួរនាំ

ចែករំលែក៖

ខេត្តកណ្តាល ៖ មានករណីឡានដឹកសិស្សធ្លាក់ចូលស្រះ ស្ថិតនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៦និង២៨នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនោះមានសិស្សប្រុសស្រីចំនួន២៦នាក់។​

បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលមុននេះបន្តិចបានឱ្យដឹងថា ៖ មានសិស្សបាត់បង់ជីវិតចំនួនសរុប៥នាក់ហើយក្នុងចំណោមសិស្សសរុបក្នុងរថយន្ត២៦នាក់ ខណៈអ្នកបើកបរកំពុងត្រូវបានសួរនាំ។

ដោយឡែក បើតាមការដកស្រង់សំដីលោកនាយកសាខាព្រែកតាមាក់ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ៖ ឡាននេះមិនមែនដឹកតែសិស្សទេ មានដឹកធ្យូងអីផ្សេងៗ ជាឡានរកសុី ចឹងមិនមែនជារថយន្តដឹកសិស្សទេ គ្រាន់តែជាមធ្យោបាយរបស់សិស្ស គាត់ជួលឡាននេះដឹកសិស្សមករៀននៅកន្លែងជិតនឹង។ លោកបន្តថា បើ

ឡានប៊ែលធី យើងមានបិទឡូហ្គោប៊ែលធី ដូច្នេះនេះមិនមែនជារថយន្តសាលាប៊ែលធី នោះឡើយ។  លោកស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ឡាននេះដឹកសិស្សសាលាប៊ែលធី បណ្តាលឱ្យស្លាប់ចំនួន៥នាក់ គឺជាយុវតីទាំង៥ ។ 

ចំពោះព័ត៌មានលម្អិត អង្គភាពយើងខ្ញុំនឹងបន្តផ្សព្វផ្សាយបន្តជូនតាមក្រោយ ៕ 


ដោយ ៖ សិលា


ចែករំលែក៖