ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទូកុងតឺន័របេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

 

ភ្នំពេញ៖ បុរស ម្នាក់ បើក រថយន្ត សណ្តោង កន្ទុយ កុងតឺន័រមួយ គ្រឿង   រ៉េចង្កូត ទៅ បុក របាំង ថ្ម ពុះ ចែក ទ្រូង ផ្លូវ ចំនួន ពីរ ផ្ទាំង ខ្ទាត ចេញ ពី ជួរ និង បង្គោល ភ្លើង បំភ្លឺ ផ្លូវ មួយ ដេីម បណ្តាល អោយ រង ការ ខូច ខាត ។ 

ហេតុការណ៍ នេះ បាន កេីត ឡេីង ការ ពី វេលាម៉ោង ៩:៣០នាទី យប់ ត្រូវ និង ថ្ងៃ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ លេខ ៧០ ក្នុង សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តសណ្តោងទូកុងតឺន័រ ពាក់ ផ្លាក លេខ ភ្នំពេញ 3B-5576ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៧០ លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត២ផ្ទាំងនិងបង្កោលភ្លេីងមួយដេីមរងការខូចខាត។ 

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌដូន ពេញ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖