ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសុក្រ៤កើត ខែកត្តិក ឆ្នាំមមីរ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ករណីជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ នៅចំណុចរោងចក្រសាងសុីង (ខេមបូឌា) ស្ថិតក្នុងភូមិត្រពាំង
ក្រសាំង ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០២៦ មានស្លាកលេខកំពង់ស្ពឺ1AB -0711 គេចខ្លួនបាត់។
ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមាន ការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកំលាំងចុះសហការស្រាវជ្រាវ នឹងឈានកំណត់បានមុខសញ្ញាសង្ស័យម្នាក់។
នគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ភាន ភក្ត្រា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានយកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ឆ្លើយសារភាពថាពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឈួន ស្រីឡាង ភេទស្រី អាយុ២៣ឆ្នាំ ប្រាកដមែន។
ដោយបានគោលការណ៍ណែនាំ សមត្ថកិច្ចបានប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ និងចំណាត់ការកសាងសំណុំ រឿងបញ្ជូនមុខសញ្ញាសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបន្ដ៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច