ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៦៖៥០ នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ត្រង់ចំណុចមុខសិប្បកម្មទឹកសុទ្ធហាយធិច សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបន្តឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ទៀត ត្រង់ចំណុចមុខហាងយីហោ 21Block ផ្លូវ៦០៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) កាលពីថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២៦ វេលាម៉ោង ០៦:០៥នាទីព្រឹក ត្រង់ចំណុចផ្លូវ១១០ កែងផ្លូវលេខ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ៖
១៖ឈ្មោះ តាវ ម៉េងហេង ហៅ ហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ
២៖ឈ្មោះ ស៊ឹម ចាន់ ហៅ ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1MJ-3907 (មិនប្រក្រតី) និងម៉ូតូម៉ាក Suzuki Nex ពណ៍ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ 1ML-4868 (មិនប្រក្រតី)។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច