ប្រទេសហ្វីលីពីន ៖ ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការពន្លត់ភ្លើងសង្គ្រាមរវាងកម្ពុជា និងថៃ ហើយសរសើរនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ពេញៗមាត់ សម្រាប់តួនាទីយ៉ាងសកម្ម ជាអ្នកជួយនាំយកសន្តិភាព។
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលធ្វើឡើងស្របនឹងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៩ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកត្រាំ លើកឡើងថា៖ «យើងនៅតែប្តេជ្ញាចិត្ត គោរពបទឈប់បាញ់នោះ និងធានាថា កិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាព ស្របតាមអ្វីដែលបានឯកភាពគ្នា កាលពីមួយឆ្នាំមុន»។
ស្របពេលជាមួយគ្នានោះ បើតាមការផ្សាយរបស់ NST News, ប្រមុខសេតវិមាន បានកោតសរសើរ លោកអាន់វ៉ា ចំពោះការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លា ក្នុងការសម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ រវាងកម្ពុជា-ថៃ កាលពីឆ្នាំមុន៕

ប្រភព៖ NST News
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច